ភ្នំពេញ៖ កូនបង្កេីតលោក កឹម សុខា និងកូនក្រៅខោទណ្ឌិតមេឧទ្ទាមឈ្លោះគ្នាបែកផ្សែងដូច្នេះ តើកឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយទៀត?
នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
ន័យលោក សុខ ឥសាននិយាយនោះ គឺសំដៅដល់កញ្ញា កឹម មនោវិទ្យា និង កញ្ញា ស៊ិន ពៅរ៉ូហ្សេត ដែលបានបញ្ចេញសារឆ្លើយឆ្លងគ្នា កាន់ជើងក្រុមរៀងៗខ្លួន។
ក្នុងនាមជាកូនស្រីច្បងរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែលកំពុងរស់នៅក្រៅ ប្រទេស កាលពីថ្ងៃ៣ ធ្នូបានរិះគន់ក្រុមលោក សម រង្ស៊ីថា បានបើកយុទ្ធនាការលាបពណ៌ និងមួលបង្កាច់ លើ លោក កឹម សុខា ថា ជាអាយ៉ងរបស់គណបក្សកាន់អំណាច ព្រោះភ័យខ្លាចព្រះមហាក្ស ត្រចេញ ព្រះរាជ ក្រឹត្យ លើកលែងទោសឲ្យ លោក កឹម សុខា ។
ក្រោយឃើញសំណេរបែបនេះ កញ្ញា ស៊ិន ពៅរ៉ូហ្សេតដែលជាអ្នកគាំទ្រលោក សម រង្ស៊ី យ៉ាងខ្លាំងក្លានោះបានតបទៅវិញថា រាល់អ្វីៗដែលកញ្ញាកឹម មនោវិទ្យាលើកឡើង គឺកញ្ញាមិនដែលលើកតម្លៃអតីតសកម្មជនដែលគ្នាខិតខំ ក្រាញននៀល ពលរដ្ឋដែលគ្នាខិតខំគាំទ្រគណបក្ស និងអ្នកគាំទ្រនៅក្រៅប្រទេស ដែលគ្នាខិតខំដើរពីរដ្ឋមួយទៅរដ្ឋមួយទាមទារឲ្យ គេដោះលែងឪពុកនាងទាំងដែលភាគច្រើនបំផុតគ្មានរូបនាងចូលរួមផង។
លោក កឹម សុខា កាលពីប្រមាណជាកន្លះខែមកនេះ ទទួលបានសេរីពេញលេញ តែមិនអាចចេញ ទៅក្រៅស្រុកបាននោះ កាលពីថ្ងៃ២ ធ្នូ តុលាការសម្រេចបញ្ជូនសំណុំរឿង របស់លោកដែលពាក់ ព័ន្ធ អំពើក្បត់ជាតិទៅជំនុំជម្រះបន្ត ៕