បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្ត្រីនៃប្រទេសចំនួន៣ ដែលមានដូចជាប្រទេសរ៉ូមេនី ប្រទេសប៉ូឡូញ ប្រទេសតួកកីផង បានជួបគ្នាកាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាសំខាន់ ប្រធានបទសន្តិសុខ ដែលជាពិសេស ក្នុងនោះគឺបញ្ហានៅរដ្ឋ Georgia និងបញ្ហានៅអ៊ុយក្រែន។
នៅក្នុងអំឡុងកិច្ចប្រជុំ ត្រីភាគីនោះផងដែរ បញ្ហាផ្សេងទៀត ដែលត្រូវលើកមកពិភាក្សា មានដូចជាបញ្ហា នៅប្រទេសនៅភាគខាងកើត ហើយនោះក៏មានដូចជាបញ្ហា នៃការត្រៀមខ្លួន សម្រាប់កិច្ចប្រជុំអង្គការណាតូ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខផងដែរ។
គួរឲ្យដឹងដែរថា រដ្ឋមន្រ្តីការបរទេសទាំងបី បានព្រមព្រៀងបន្ត ការសម្របសម្រួលគ្នា យ៉ាងជិតស្និទ្ធនៅក្នុងវិស័យ ដែលអាចផ្តល់ប្រយោជន៍រួម នាពេលអនាគត ជាពិសេសក្នុងការបង្រួបបង្រួម ការទប់ស្កាត់ និងជំហរការពារ របស់ណាតូដោយផ្តោត លើតំបន់ភាគខាងកើត Flank និងតំបន់សមុទ្រខ្មៅ ក៏ដូចជាពង្រឹងភាពធនធាន និងក៏ដូចជាការគាំទ្រ សម្រាប់ភាពជាដៃគូក្នុង តំបន់ជាពិសេស សម្រាប់អ៊ុយក្រែន និង Georgiaផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
