ព័ត៌មានអន្តរជាតិ

ចិនចុះកិច្ចព្រមព្រៀង ដ៏ធំសំបើមមួយ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឲ្យប្រទេស El Salvador

បរទេស: ក្រោយការបញ្ចប់ទំនាក់ទំនង ការទូតជាផ្លូវការជាមួយនឹងកោះតៃវ៉ាន់មកប្រទេសចិន កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូបានប្រកាសផ្តល់គម្រោងវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើនទៅឲ្យប្រទេស El Salvador រួមមានទាំងកីឡាដ្ឋាន រោងចក្រផលិតទឹកស្អាតផងដែរ។

ប្រធានាធិបតីនៃប្រទេស El SalvadorលោកNayib Bukele ដែលបានជួបជាមួយសមភាគីចិន លោកប្រធានាធិបតិចិន Xi Jinping នៅប្រទេសចិន កាលពីដើមសប្តាហ៍ ហើយបាននិយាយថាការវិនិយោគនេះតំណាងឱ្យ កិច្ចសហប្រតិបត្តិការដ៏មហិមា និងមិនអាចដកមកវិញបានសម្រាប់ប្រជាជាតិ អាមេរិកកណ្តាលតូចមួយនេះ។

ក្នុងផែនការនេះផងដែរប្រទេសចិន ក៏នឹងជួយដល់ប្រទេសនេះដល់ការងារគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធធំៗ ផ្សេងទៀតដូចជាតំបន់ទេសចរណ៍ដ៏ទាក់ទាញទាំងអស់ របស់ប្រទេសសួនឧទ្យានប្រព័ន្ធទឹកការកសាងផ្លូវតូចធំមួយចំនួន និងទីកន្លែងទេសចរណ៍ផ្សេងទៀតនៅក្នុងទីក្រុងផែ Puerto de la Libertad ផងដែរ៕

ប្រែសម្រួល: ស៊ុន លី

To Top