ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មានស្តីពី “ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ” ដែលប្រព្រឹត្តទៅនៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។
សន្និសីទនេះ មានទិសដៅ និងគោលបំណងពង្រីកការ យល់ដឹងដល់សាធារណជនស្តីពី ៖ ពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ។
វាគ្មិនដែលអញ្ជើញចូលរួម មាន៖ លោក ទិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ៕
ដោយ៖ អេ ង ប៊ូឆេង