ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៩៩នាក់ ត្រូវបានជួយសង្គ្រោះចេញពី ដែនសមុទ្រ នៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៩៩នាក់ នៅឆ្នេរខ្សាច់ភាគខាងលិចនៃក្រុង Mellitah ស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ នៃរដ្ឋធានីទ្រីប៉ូលី ខណៈដែលទូករបស់ពួកគេ លិចចូលក្នុងទឹក ។

គួររំលឹកថា កាលពីថ្ងៃពុធ ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១០៨នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រប៉ែកខាងលិច របស់ប្រទេសនេះ ។

លីប៊ី គឺជាច្រកដ៏សំខាន់សម្រាប់ ការចាកចេញរបស់ពលរដ្ឋ ដែលជាជនអន្តោប្រវេសន៍ ខុសច្បាប់រាប់ពាន់នាក់ ដែលប៉ុនប៉ងធ្វើដំណើរ ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង ៦.០០០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រលីប៊ី នៅក្នុងឆ្នាំនេះ ក្នុងនោះរាប់ទាំង ក្រុមស្ត្រី និងកុមារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top