ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច ឲ្យផ្អាកអាជីវកម្ម រោងចក្រចំនួន៣កន្លែង ក្នុងរយៈពេល២ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ។
រោងចក្រទាំង៣នោះរួមមាន៖ រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ រោងចក្រ TGH Cambodia មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងរោងចក្រ បាំងសាង (ខេមបូឌា) ស្តីត &ស្ដេសិនណឺរី មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៕