បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើការអំពាវនាវ ឲ្យក្រុមការងារក្នុងការពន្លឿន នៃកិច្ចការងារគម្រោង សាងសង់បំពង់បង្ហូរប្រេងមួយ នៅភាគខាងកើត នៃប្រទេសអាហ្វ្រិក ដែលត្រូវបានហៅឈ្មោះថា EACOP ។

គម្រោង EACOP ត្រូវបានគេដឹងថា នឹងអាចតភ្ជាប់ពីអណ្តូងប្រេង នៃប្រទេសអ៊ូហ្គង់ដា ទៅដល់ផែសមុទ្រ នៃប្រទេសតង់ហ្សានី។
នៅក្នុងលិខិតមួយ ដោយលោក Macron ទៅកាន់មេដឹកនាំ នៃប្រទេសអ៊ូហ្គង់ដាលោក Yoweri Museveni ថាសំណង់ថ្មី ដែលមានតម្លៃ ៣,៥៥ពាន់លានដុល្លារ នេះគឺជាឱកាសដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយ និងជំរុំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការផងដែរ។
គួរឲ្យដឹងដែរថាបំពង់បង្ហូរនេះ នៅពេលបញ្ចប់ទៅនឹងមានប្រវែង រហូតទៅដល់១៤៤០គីឡូម៉ែត្រ ហើយមានសមត្ថភាព ក្នុងការបញ្ជុនប្រេងឆៅ ដល់ទៅ២៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយត្រូវបានគេចាត់ទុកថា នឹងជាបំពង់បង្ហូរប្រេង ដែលប្រើប្រាស់ ថាមពលអគ្គិសនី មានប្រវែងវែងជាងគេបំផុតលើលោក៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
