ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានត្រៀមអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោក ចំនួន២រូប គឺ Messi និង Neymar មកទស្សនកិច្ចប្រទេសកម្ពុជា ក្រោយពេលស្ថានភាពជំងឺកូវីដ១៩ធូរស្រាល។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដោយចោទសួរថា តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ខណៈពួកបំផ្លាញជាតិមួយចំនួន បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស»។
បន្ទាប់មកទៀត មានគណនី Facebook ឈ្មោះ Din Din បានមក Comment ថា «កូនស្នើពុក ពេលឈប់កូវីដ១៩ ចង់ឲ្យសម្តេចពុកហៅ Neymar និង Messi មកខ្មែរយើងមក»។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «ចាំពុកសាកល្បងអញ្ជើញគាត់មកទស្សនកិច្ច ប្រទេសយើង»៕