Covid-19

ឥណ្ឌា បំបែកកំណត់ត្រាទាំងករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង

" "

ញូដេលី៖ ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាថ្មីៗ នៅក្នុងករណីឆ្លងជំងឺកូវីដ -១៩ និងការស្លាប់ច្រើនបំផុតនៅថ្ងៃព្រហស្បតិ៍ ដោយត្រូវបានគេរំពឹងថា នឹងមានការកើនឡើងដ៏មហន្តរាយ នាពេលខាងមុខឆាប់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

ក្រសួងសុខាភិបាលបានបង្ហាញថា មានអ្នកស្លាប់ថ្មីចំនួន ៣,៩៨០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលសរុបទៅមានចំនួន ២៣០,១៦៨ នាក់ និងមានករណីឆ្លងថ្មីចំនួន ៤១២,២៦២ ករណី ដែលនាំឱ្យមានករណីស្លាប់នៅប្រទេសឥណ្ឌា ចាប់តាំងពីការរាតត្បាតរាលដាលដល់ ២១,១ លាននាក់។

" "

អ្នកជំនាញជាច្រើនសង្ស័យថា ជាមួយនឹងកម្រិតនៃការធ្វើតេស្តទាប និងការរក្សាកំណត់ត្រាមិនបានល្អ សម្រាប់បុព្វហេតុនៃការស្លាប់ និងកន្លែងបូជាសពមានច្រើន លើសលប់នៅក្នុងកន្លែងជាច្រើន ហើយចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។

" "

ការកើនឡើងនេះកើតឡើងបន្ទាប់ពី មានករណីធ្លាក់ចុះជាច្រើនថ្ងៃ ដែលធ្វើឲ្យរដ្ឋាភិបាលសង្ឃឹមថា ការកើនឡើងនៃវីរុសនេះ អាចនឹងធូរស្រាលឡើងវិញ។

ដោយបានកើនឡើងដល់ ៤០២,០០០ កាលពីថ្ងៃសុក្រ ចំនួនករណីប្រចាំថ្ងៃបានថយចុះដល់ ៣៥៧,០០០ មុនពេលមានការកើនឡើងម្តងទៀត កាលពីថ្ងៃអង្គារ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក Lav Aggarwal បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទថាមានសញ្ញាដំបូង នៃចលនានៅក្នុងទិសដៅវិជ្ជមាន ប៉ុន្ដែតួលេខនៃការឆ្លង និងការស្លាប់បានបន្ដកើនឡើងយ៉ាងខ្លាំង ៕

ដោយ ឈូក បូរ៉ា

To Top