ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ថា អគ្គនាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១.៦៨២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៣៧នាក់ គិតត្រឹមថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៧៧០.៨៤២នាក់ និងអ្នកស្លាប់កើនឡើងដល់១១.៨៣៣នាក់ ។
ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១៧.០១៣នាក់ ត្រូវបានធ្វើតេស្តនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅទូទាំងប្រទេស ។
អគ្គនាយកដ្ឋានបានឲ្យដឹងថា សរុបអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់៧០៤.៣៤១នាក់ ក្នុងនោះរាប់ទំាងអ្នកជាសះស្បើយថ្មីចំនួន២.១៧៨នាក់ គិតត្រឹមថ្ងៃសុក្រ ។
ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខែបង់ក្លាដេស ហើយឥឡូវនេះ មាន១,៥៤ភាគរយ និងអត្រានៃអ្នកជាសះស្បើយពីជំងឺនាពេលបច្ចុប្បន្ននេះគឺ ៩១,៣៧ភាគរយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា