បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានបើកកិច្ចពិភាក្សាគ្នា ជាមួយនឹងរដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinken នៅក្នុងរដ្ឋធានីគៀវ អំពីបញ្ហាមួយចំនួន ដូចជាបញ្ហាសន្តិសុខ និងការធ្វើកំណែទំរង់ សន្តិសុខរបស់ អ៊ុយក្រែន ផងដែរ។
នៅក្នុងកិច្ចប្រជុំលោក Zelensky បាននិយាយថាដំំណើរទស្សនកិច្ច របស់លោក Blinkey គឺជាសញ្ញាមួយទៅកាន់អ៊ឺរ៉ុប ព្រមទាំងរុស្សីផងថា អាមេរិកគឺជាអ្នកគាំទ្រ របស់រដ្ឋាភិបាល អ៊ុយក្រែន ជាពិសេសនៅអំឡុងពេល ដែលមានការបង្កើន កម្លាំងទ័ពរបស់រុស្សី នៅក្បែរព្រំដែន របស់ខ្លួន កាលពីពេលថ្មីៗនេះ។
ក្នុងអំឡុងពេល នៃកិច្ចពិភាក្សាផងដែរលោក Zelensky ក៏បានថ្លែងលើកឡើង អំពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអ៊ុយក្រែន ផងដែរ ក្នុងការនាំយក មកនូវសន្តិភាព និងស្ថេរភាពជូនប្រទេស អ៊ុយក្រែន ។
ជាការឆ្លើយតបវិញផងដែរ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Blinken ក៏បាននិយាយដែរថារដ្ឋាភិបាល ក្រុងវ៉ាស៊ិតោន បានប្រកាន់ជំហក្នុងការធានា ឲ្យ អ៊ុយក្រែន នូវអធិបតេយ្យភាព និង ក៏ដូចជាសេរីភាពរបស់ខ្លួន ក្នុងនាម ជារដ្ឋឯករាជ្យ និងប្រជាធិបតេយ្យមួយ៕
ប្រែសម្រួល៖ស៊ុនលី