ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ហានិភ័យ នៃការខូចខាតនៅលើផែនដី ពីរ៉ុក្កែតដែលបានធ្លាក់ចេញពីគន្លងបន្ទាប់ ពីបានបំបែកខ្លួនចេញ ពីម៉ូឌុលនៃស្ថានីយ៍អវកាសថ្មី របស់ខ្លួន គឺ “ទាបបំផុត” បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានថា វាអាចធ្លាក់ចុះទៅតំបន់ ដែលមានមនុស្សរស់នៅ ។
ក្រុមអ្នកជំនាញយោធា នៅសហរដ្ឋអាមេរិក បានរំពឹងថា តួរ៉ុក្កែត Long March 5B នឹងធ្លាក់ដល់ផ្ទៃខាងលើ នៅពេលខ្លះនៅរង្វង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ប៉ុន្តែបានព្រមានថា វាពិបាកក្នុងការទស្សទាយ ថាតើ វានឹងធ្លាក់ចុះនៅទីណា ហើយនៅពេលណា ឲ្យប្រាកដនោះទេ ។
ប៉ុន្តែទីក្រុងប៉េកាំង បានបញ្ជាក់ពីការថយចុះ អំពីហានិភ័យ នៃការខូចខាតណាមួយ កាលពីថ្ងៃសុក្រ ។
លោកស្រី Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា “ការប៉ាន់ប្រមាណ នៃការបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ ឬ (លើមនុស្ស និងសកម្មភាព) នៅនឹងកន្លែងគឺទាបណាស់” ។
លោកស្រី បានបន្ថែមថា ភាគច្រើន នៃសមាសធាតុទាំងអស់ នឹងត្រូវបំផ្លាញនៅពេលដែលចូល ក្នុងបរិយាកាសម្តងទៀត ដោយនិយាយថា អាជ្ញាធរ “នឹងជូនដំណឹងដល់សាធារណជន អំពីស្ថានភាពនេះឱ្យបាន ទាន់ពេលវេលា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា