ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌចំការមន ចុះអន្តរាគមន៍ឲ្យសិស្ស សាលាវេស្ទើនចូលរៀនវិញ ក្រោយសាងសង់រោងការបិទផ្លូវ

អាជ្ញាធរខណ្ឌចំការមន ចុះអន្តរាគមន៍ឲ្យសិស្ស សាលាវេស្ទើនចូលរៀនវិញ

អាជ្ញាធរខណ្ឌចំការមន ចុះអន្តរាគមន៍ឲ្យសិស្ស សាលាវេស្ទើនចូលរៀនវិញ ក្រោយសាងសង់រោងការបិទផ្លូវhttps://www.dap-news.com/national/2019/12/06/14461/

Posted by Dap_News_Website on Thursday, December 5, 2019

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះទៅសម្របសម្រួល និងណែនាំដល់នាយក សាលាវេស្ទើនអន្តរជាតិ ឲ្យសិស្សានុសិស្សឈប់សម្រាក ដោយសារធ្វើរោងការបិទផ្លូវ គឺត្រូវចូលរៀនវិញជាធម្មតា ។

បើតាមការអះអាងពីរដ្ឋបាលខណ្ឌ គឺមិនមានការបិទផ្លូវទៀតនោះទេ គឺសិស្សានុសិស្សចូលរៀនជាធម្មតាវិញ ដោយគ្មានការខកខានឡើយ។

ការចុះអន្តរាគមន៍នេះ ក្រោយពីរដ្ឋបាលខណ្ឌចំការមន ទទួលបានព័ត៌មានពាក់ព័ន្ធ ករណីចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹង របស់សាលាវេស្ទើនអន្តរជាតិ (សាខាបឹងត្របែកទី១) ឲ្យសិស្សានុសិស្សឈប់សម្រាករយៈពេល ២ថ្ងៃ ដោយមូលហេតុ មានការសង់រោងការ បិទផ្លូវនៅមុខសាលា ចាប់ពីថ្ងៃ១១-១២ ធ្នូ ៕

To Top