ព័ត៌មានអន្តរជាតិ

តួកគី ចោទអ៊ីស្រាអែល ពីបទប្រព្រឹត្តអំពើភេរវកម្ម ក្នុងការប៉ះទង្គិចគ្នាជាមួយប៉ាឡេស្ទីន នៅតំបន់ Al-Aqsa

បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានរិះគន់ប្រទេសអ៊ីស្រាអែល និងបានចោលប្រកាន់ប្រទេសនេះពីបទប្រព្រឹត្តធ្វើអំពើភេរវកម្ម លើជនជាតិប៉ាឡេស្ទីន ក្រោយប៉ូលីសអ៊ីស្រាអែល បាញ់គ្រាប់ក្លែងក្លាយ និងគ្រាប់បែកបំភ័យ ចំពោះយុវជនប៉ាឡេស្ទីន នៅព្រះវិហារ Al-Aqsa របស់ពួកប៉ាឡេស្ទីន។

ការប៉ះទង្គិចគ្នា នៅទីតំាងពិសិដ្ឋបំផុតទី៣របស់ឥស្លាម និងនៅជុំវិញទីក្រុងយេរូសាឡឹមខាងកើត ដែលធ្វើឲ្យរងរបួសពួកប៉ាឡេស្ទីនចំនួន២០៥នាក់ និងប៉ូលីស១៧នាក់នោះ គឺបានកើតមាន ស្របពេលដែលមានកំហឹងកើនឡើង ជុំវិញការបណ្ដេញជនជាតិប៉ាឡេស្ទីនចេញពីលំនៅស្ថានលើទឹកដីដែលពួកជ្វីហ្វអះអាងកម្មសិទ្ធិ។

ស្របពេលមានការប៉ះទង្គិចគ្នាបែបនេះផ្ទុះឡើងនោះ មន្ត្រីតួកគីជាច្រើនរូប បានធ្វើការរិះគន់ប្រទេសអ៊ីស្រាអែល និងស្នើឲ្យប្រទេសដទៃធ្វើការថ្កោលទោស ទន្ទឹមនឹងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសមួយ បានជំរុញអ៊ីស្រាអែល ឲ្យបញ្ចប់ភ្លាមនូវគោលជំហរបង្កហេតុប្រកបដោយអរិភាពរបស់ខ្លួន និងប្រព្រឹត្តឲ្យសមហេតុផល។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Ibrahim Kalin មន្ត្រីនាំពាក្យប្រធានាធិបតីនៃប្រទេសតួកគី បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ជារឿងអាម៉ាស់មុខរបស់អ៊ីស្រាអែល និងអ្នកទាំងឡាយណា ដែលនៅរក្សាភាពស្ងាត់ស្ងៀម ក្នុងពេលដែលមានការវាយប្រហារដ៏គួរឲ្យខ្មាស់នេះ”៕ប្រែសម្រួល៖ប៉ាង កុង

To Top