ព័ត៌មានអន្តរជាតិ

ជនស៊ីវិល ចំនួន១១នាក់ បាត់បង់ជីវិត បន្ទាប់ពីផ្ទុះគ្រាប់បែក បង្កប់លើដងផ្លូវ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា គ្រាប់បែកបង្កប់នៅលើដងផ្លូវនៅអាហ្វហ្គានីស្ថាន បានឆក់យកជីវិត ពលរដ្ឋអស់១១នាក់ ។

រដ្ឋាភិបាល ក្នុងស្រុកបានបញ្ជាក់នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជនស៊ីវិល ចំនួន១១នាក់ ត្រូវបានសម្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលក្រុមតាលីបង់ បានដាក់បង្កប់គ្រាប់បែក នៅលើដងផ្លូវ ដែលផ្ទុះចំរថយន្តដឹកអ្នក ដំណើរមួយគ្រឿង នៅតាមបណ្តោយផ្លូវហាយវេសន៍ចូលខេត្ត Zabul ស្ថិតនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអាទិត្យ ។

ជុំវិញព័ត៌មានលម្អិត អំពីការដាក់បំផ្ទុះគ្រាប់បែកខាងលើ មិនទាន់មានសេចក្តីរាយ ការណ៍បន្ថែមទៀតនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top