ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានសម្រេចបង្កើតក្រុមការងារពិនិត្យ សំណុំឯកសារបេក្ខជន ដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាល ឆ្នាំ២០២១ ដើម្បីបម្រើការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
តាមសេចក្ដីសម្រេចរបស់ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា បានឲ្យដឹងថា ក្រុមការងារត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណុំលិខិតបេក្ខជនម្នាក់ៗ ដែលផ្ដល់ដោយ ក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ សមស្របតាមលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើស បញ្ចូលក្នុងក្របខណ្ឌមន្ដ្រីរាជការ ៕