ព័ត៌មានអន្តរជាតិ

WHO ៖ វីរុសកូរ៉ូណាក្លាយពូជ នៅឥណ្ឌា ត្រូវបានរកឃើញ នៅក្នុងប្រទេស ចំនួន៤៤ លើពិភពលោក

ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង នៅថ្ងៃពុធនេះថា វីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ អត្តសញ្ញាណថា នៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅ ក្នុងប្រទេសចំនួន៤៤ និងមានវត្តមាន៥ប្រភេទ ដែលគេជឿជាក់ថា នឹងមានភាពធន់នឹងអង់ទីគ័រ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ។

អង្គការសុខភាពពិភពលោក បានធ្វើការប្រកាសទិន្នន័យថ្មីរបស់ខ្លួនថា វីរុសក្លាយពូជមានឈ្មោះ B1617 ហើយព័ត៌មាន មិនផ្លូវការបានឲ្យដឹងថា “វិវត្តន៍ខ្លួនទ្វេដង” ដែលមានប្រភេទផ្សេងទៀត ចំនួន៣ គឺ B1617.1, B1617.2 និង B1617.3 ដែលបានរកឃើញ នៅក្នុងប្រទេសជាច្រើន ជាពិសេស នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ។

WHO បានបញ្ចេញទិន្នន័យថ្មីថា វីរុស B1617 ត្រូវបានប្រកាសថា ជាវីរុសក្លាយពូជមួយប្រភេទ ដែលបង្កក្តីកង្វល់ ដែលបានប្រកាសឲ្យដឹង ដោយអង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ ។ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺជាង២,៧លាននាក់ កាលពីសប្តាហ៍មុន ដែលជាប្រភេទវីរុស និង B1617.1 and B1617.2 ដែលបានរកឃើញ ដែលគេរំពឹងថា ២១ភាគរយ និង៧ភាគរយ នៃសំណាកទំាងអស់ ។

អង្គការបានឲ្យដឹងថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងវីរុស B1617ខ្ពស់បំផុតលំដាប់លេខ២ និងបានប្រកាសរួចហើយថា មានវត្តមានវីរុសក្លាយពូជ B1617.2 ដែលជាក្តីកង្វល់ផងដែរ ។

យោងតាមការបញ្ចេញទិន្នន័យថ្មី ប្រភេទវីរុសដែលជាអំបូររបស់វីរុសក្លាយពូជ B1617.1 និង B1617.2 បានបង្ហាញថា នឹងមានភាពធន់នឹងអង់ទីគ័រ Bamlanivimab ដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ រួមទាំង”បន្ថយប្រព័ន្ធប្រសាទក្នុងការបង្កើតឲ្យមានអង់ទីគ័រ ។ សម្រាប់វីរុសក្លាយពូជ B1617.1” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top