តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បានលើកឡើងកាលពិថ្ងៃអង្គារថា ជប៉ុន បានចាប់ផ្តើមរៀបចំ ធ្វើការចាក់វ៉ាក់សាំង ដល់មនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី១២ និង១៥ឆ្នាំ ប្រឆំាងនឹងជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងងជំងឺ បានកើនឡើងក្នុងចំណោម ពលរដ្ឋវ័យក្មេង ។
បច្ចុប្បន្ននេះ វ៉ាក់សាំងមួយប្រភេទ បានផលិតដោយ ក្រុមហ៊ុនឳសថសហរដ្ឋអាមេរិក Pfizer Inc. និងដៃគូរបស់ខ្លួន BioNTech SE ហើយបានផ្តល់សិទ្ធិផលិតផល នៅក្នុងប្រទេសជប៉ុន ហើយបានផ្តល់ដល់ពលរដ្ឋ ដែលមានអាយុ១៦ឆ្នាំ និងអាយុលើសពីនេះតែប៉ុណ្ណោះ ។
លោក Kato បានលើកឡើងថា “បើសិនជាប្រសិទ្ធិភាព និងសុវត្ថិភាព (សម្រាប់ការចាក់ថ្នាំ ដល់មនុស្សវ័យជំទង់) ត្រូវបានបញ្ជាក់ ហើយការណែនាំនឹងកែសម្រួល” ដើម្បីផ្តល់ការចាក់វ៉ាក់សាំងសម្រាប់មនុស្ស វ័យជំទង់ ដែលមានអាយុក្រោម១៦ឆ្នាំ ។
យោងតាមមន្ត្រីមកពីក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា នឹងមានប្រយោជន៍ នឹងចាក់ដល់អ្នកដែលមានអាយុ១២និង១៥ឆ្នាំ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺរបស់ពួកគេ ខណៈដែលការចម្លងជំងឺ របស់វីរុសក្លាយពូជ កំពុងតែឆ្លងរាតត្បាត នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា