បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih បានធ្វើការអំពាវនាវ ឲ្យមានការបញ្ចប់ទៅ នៃភាពតានតឹងនៅក្នុងយេរូសាឡឹម ដែលវាជាសកម្មភាពល្មើស ទៅនឹងច្បាប់អន្តរជាតិ និងក៏ដូចជា
សិទ្ធមនុស្សផងដែរ ។
សេចក្តីថ្លែង របស់លោក Salih បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាគ្នា របស់លោកជាមួយនឹងមេដឹកនាំ ប៉ាឡេស្ទីន លោក Mahmoud Abbasដែលលើកយកប្រធានបទ ស្តីអំពីបញ្ហាវិវត្តិទៅ នៃស្ថានភាពចុងក្រោយ ក្នុងទីក្រុងយេរូសាឡឺម និងដែនដី ប៉ាឡេស្ទីនផង។
ក្នុងនោះផងដែរលោក Salih ក៏បានធ្វើការថ្កោលទោសការ វាយប្រហារប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់ លើជំហររឹងមាំរបស់អ៊ីរ៉ាក់ ក្នុងការគាំទ្រ ទៅដល់ជនប៉ាឡេស្ទីន ក្នុងការសម្រេច បាននូវសេចក្តីប្រាថ្នា របស់ពួកគេនិងទទួលបានសិទ្ធិ ស្របច្បាប់ របស់ពួកគេទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី