ព័ត៌មានជាតិ

ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវបានឧក្រិដ្ឋជន បាញ់សម្លាប់​ ក្នុងរដ្ឋ California

ភ្នំពេញ ៖ ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវបានពួក ឧក្រិដ្ឋជនបាញ់សម្លាប់ នៅតំបន់ក្រុង Stockton រដ្ឋCalifornia ភាគខាងជើង។ នេះបើតាមការឲ្យដឹង ពីលោក មាជ សុវណ្ណារា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលក្នុងនាមលោក ជាអ្នករស់នៅក្នុងតំបន់ ជាមួយប៉ូលីសខ្មែរ-អាមេរិកាំងរូបនេះ។

តាមហ្វេសប៊ុកលោក មាជ សុវណ្ណានាថ្ងៃ១៤ ឧសភា នេះគឺគ្រប់គ្នាសោកស្តាយ នូវគុណបំណាច់បម្រើជាតិ របស់ប៉ូលីសវ័យក្មេង រូបនេះណាស់។

លោកថា ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់នេះ បានបម្រើកិច្ចការរក្សាសន្តិសុខ ការពារមនុស្សជាតិ ក្នុងសង្គមជាតិអាមេរិក ជាងមួយទសវត្សមកហើយ ហើយក៏ជាពលរដ្ឋ ស្លូតត្រង់អាមេរិកាំង ។

លោកបន្តថា ជាពិសេសពលរដ្ឋ ខ្មែរ-អាមេរិកាំង នៅតំបន់សហគមន៍ខ្មែរ Stockton City នឹងមិនអាចបំភ្លេចគុណបំណាច់ ស្នេហាជាតិរបស់បុរសម្នាក់នេះ បានទេ ៕

To Top