Covid-19

ដំណឹងល្អ! រដ្ឋបាលខេត្តកំពង់ចាម ប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ បានជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មី

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១៤ ឧសភា មានអ្នកជំងឺកូវីដ១៩ ចំនួន ៣០នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៥ ឧសភានេះ បានឲ្យដឹងទៀតថា ជាមួយករណីជាសះស្បើយនេះ ខេត្តកំពង់ចាម ក៏មិនមានករណីឆ្លងថ្មីដែរ នៅថ្ងៃ១៤ ឧសភា ។

To Top