Covid-19

អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងខេត្តកំពង់ស្ពឺ បានជាសះស្បើយ នៅថ្ងៃនេះ


ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា នេះអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងចំណោមអ្នកជំងឺសរុប២១៥នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយ ត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ ។

តាមរយៈហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង!!!ថ្ងៃនេះ( ១៦-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន08នាក់ក្នុងចំណោមអ្នកឈឺ 215នាក់។ ខ្ញុំសូមសំណូមពរដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល 14 ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យ សូមប្រញាប់ផ្ដល់ព័ត៌មាន មកអាជ្ញាធរឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត»។

លោកបន្តថា តាមរយៈស្ថិតិថ្មី រដ្ឋបាលខេត្ត បានជ្រើសរើសយកទីតាំង វិទ្យាល័យបណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ធ្វើជាមណ្ឌលព្យាបាល សម្រាប់អ្នកកើតជម្ងឺ covid-19ថ្មី ដែលអាចកើតឡើងជាយថាហេតុ៕

To Top