ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន៖​ ផ្លូវមួយខ្សែជាង ១០គីឡូម៉ែត្រ នៅឃុំព្រែកអំបិល នឹងរួចរាល់មុនចូលឆ្នាំខ្មែរ

កណ្តាល៖ លោក ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេសខ្មែរ​ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែដែលមាន ភាពលំបាក់ខ្លាំងពីមុន នឹងសាងសង់រួលរាល់ មុនឆ្នាំខ្មែរខាងមុននេះ ។

ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុប្រវែងជាង​ ១០គីឡូម៉ែត្រ​ (១០៨០០ម៉ែត្រ) និងទទឹ ៦ម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧបនាយកតដ្ឋមន្ត្រី​ ប្រាក់ សុខុន បានថ្លែងអបអសាទជាមួយប្រជាពលរដ្ឋរស់នៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលទទួលបានផ្លូវមួយខ្សែចាក់បេតុងនេះ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតពីភាព លំបាករបស់ប្រជាពលរដ្ឋ។

លោកឧបយករដ្ឋមន្ត្រី បានលើកឡើងថា នៅពេលផ្លូវសាងសង់រួចរាល់ហើយនឹង លែងពិបាកទៀតហើយ ពិសេសនោះក្មួយៗសិស្សានុសិស្សធ្វើដំណើររៀន លែងប្រឡាក់ដីហ៊ុយទៀតហើយ ។ ជាងនេះទៀតប្រជាពលរដ្ឋ ក៏មានភាពងាយស្រួល ក្នុងការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ និងទៅកាន់បណ្តាខេត្តនានា ដែលជាប់គ្នាបានយ៉ាងស្រួលផងដែរ។

លោកឧបនាយកតដ្ឋមន្ត្រី​បញ្ជាក់ថា “ខ្ញុំអបអសាទជាមួយប្រជាពលរដ្ឋក្នុងឃុំព្រែកអំបិល នៅពេលធ្វើហេីយ យើងលែងប្រឡាក់ ឬហ៊ុយទៀតហើយ ។ ពេលចូលឆ្នាំយើងអាចធ្វើដំណើរស្រួល ឬនិយាយបានទៀត អាចចាក់ធុងបាស់រាំលើផ្លូវក៏ថាបាន” ។

ចំពោះមុខប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសមានសុខសន្តិភាព ទើបធ្វើផ្លូវបានបែបនេះមិនដូចការចោទប្រកាន់ របស់មនុស្សមួយចំនួចតូចនៅទេ។ ហើយសម្តេចតេជោ បានគិតគូរណាស់ រឿងផ្លូវ ទឹក ភ្លើងសម្រាប់ប្រជាជនយើងទាំងអស់គ្នា ។

ជាមួយគ្នានោះដែរ លោកឧបកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាចេពថែរក្សាផ្លូវ ដោយកុំដឹកទំនិញធ្ងន់បណ្តាលឲ្យឆាប់ខូចផ្លូវ កុំបើកបរ លឿនពេក និង មានការប្រុងប្រយ័ត្នចំពោះកូនៗ ពេលឆ្លងកាត់ផ្លូវោងដែរ៕

To Top