បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថារដ្ឋនៅភាគខាងលិច នៃប្រទេសឥណ្ឌា Gujarat គឺត្រូវបានគេជឿជាក់ថា កំពុងតែទទួលរង នូវគ្រោះធម្មជាតិ ដ៏អាក្រក់មួយអំពីព្យុះស៊ីក្លូន ក្នុងពេល ដែលប្រទេសកំពុង ទទួលរងការវាយប្រហារខ្លាំង ដោយសារកូវីដផងនោះ។
គួរឲ្យដឹងដែរថា ព្យុះស៊ីក្លូនមួយនេះ នឹងមានកម្លាំងខ្លាំងបំផុត មិនធ្លាប់មានឡើយ ហើយក៏ជាព្យុះដែលអាក្រក់ជាង គេបំផុតផងដែរ គិតចាប់តាំងតែពីឆ្នាំ១៩៩៨មក ។
នៅថ្ងៃនេះកិច្ចខំប្រឹង ប្រែង របស់អជ្ញាធរកំពុងតែបំពេញ កិច្ចការងារជួយសង្គ្រោះ ក្រុមមនុស្សប្រមាណជា៤០០នាក់ ដែលកំពុងជាប់គាំង នៅឆ្នេរសមុទ្ររបស់រដ្ឋ។
អជ្ញាធរបានបញ្ជាក់ទៀតដែរថា ព្យុះស៊ីក្លូន ដែលមានឈ្មោះថា Tauktae នឹងធ្វើដំណើរមកដល់រដ្ឋ Gujarat ហើយប្រែទៅជាព្យុះដែលមានកម្លាំង ខ្លាំងបំផុតនៅយប់ថ្ងៃចន្ទនេះ ដោយក្នុងនោះអាចមានល្បឿន រហូតទៅដល់១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាក្តីរដ្ឋ Gujarat នឹងមិនមែនតែជារដ្ឋតែមួយ ដែលនឹងទទួលរងផលប៉ះពាល់នោះទេ ក្នុងនោះក៏មានរដ្ឋនៅជាប់គ្នា Maharashtraផងដែរ៕
ប្រែសម្រួល៖ស៊ុនលី