ព័ត៌មានជាតិ

អបអរសាទរ! អ្នកជំងឺកូវីដ ចំនួន៨នាក់ នៅខេត្តកំពង់ស្ពឺ បានជាសះស្បើយ នៅថ្ងៃនេះ

ភ្នំពេញ៖លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត អោយត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ តែត្រូវបន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង!!!
ថ្ងៃនេះ( ១៩-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន08នាក់ទៀត ក្នុងចំណោមអ្នកឈឺ 277នាក់» ។

ឆ្លៀតក្នុងឱកាសនេះ លោក វ៉ឺ សំណាង សូមសំណូមពរ ដោយទទូចសូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត ក្នុងករណីមានការសង្ស័យ សូមប្រញាប់ ផ្ដល់ព័ត៌មាន មកអាជ្ញាធរ ឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត ៕.


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top