នយោបាយ

គ.ជ.ប ចេញលទ្ធផលចាប់ឆ្នោត កំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត (Video)

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផល នៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីបាន សម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយ ចំនួន៤ គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតដោយព្រះសង្ឃ ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត កាលពីថ្ងៃទី១៨ ឧសភា ។

គ.ជ.ប បន្ដថា ជា លទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗ ទទួលបាន មានដូចជា ៖ គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី១ ,គណបក្សយុវជនកម្ពុជា លេខរៀងទី២ ,គណបក្សប្រជាជនកម្ពុជា លេខរៀងទី៣ និងគណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៤៕

To Top