ព័ត៌មានអន្តរជាតិ

លោក Biden អនុម័តលក់អាវុធតម្លៃ៧៣៥លានដុល្លារ​ឲ្យអ៊ីស្រាអ៊ែល ខណៈកំពុងតានតឹង ជាមួយនឹងប៉ាឡេស្ទីន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden បានចុះហត្ថលេខា អនុម័តក្នុងការលក់កញ្ចប់ អាវុធដែលមាន តម្លៃប្រមាណជា ៧៣៥លានដុល្លារ ទៅឲ្យប្រទេសអ៊ិស្រាអ៊ែល។

ទោះបីជាយ៉ាងណាក្តី យោងតាមប្រភពដដែល បានសរសេរទៀតថា សភាជាតិ របស់អាមេរិក បានផ្តល់ដំណឹងអំពី សំណើរនៃការសុំទិញអាវុធ របស់អ៊ីស្រាអ៊ែល នេះតាំងតែពីថ្ងៃទី៥​ខែឧសភាមកម្ល៉េះ ពោលគឺមុនជម្លោះ ជាមួយនឹងប៉ាឡេស្ទីន រយៈពេល១សប្តាហ៍ ហើយមកម្ល៉េះ។

ក្រុមអ្នកនយោបាយបក្ស ប្រជាធិបតេយ្យ ជាមួយនឹងលោក Biden បាននាំគ្នាធ្វើការិះគន់ ចំពោះកិច្ចព្រមព្រៀងលក់នេះ ហើយបានព្រមានថា ការអនុញ្ញាតិឲ្យមាន ការទិញលក់ អាវុធប្រភេទទំនើប បែបនេះ ទៅឲ្យអ៊ីស្រាអ៊ែល ជំនួសឲ្យការដាក់សំពាធ ក្នុងការបញ្ចប់ ទៅនៃជម្លោះនោះនឹងបានត្រឹមតែ នាំឲ្យមានការសម្លាប់ រង្គាលកាន់តែធ្ងន់ធ្ងរ ប៉ុណ្ណោះនឹងកើតឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top