ព័ត៌មានជាតិ

យល់ដឹងពី ប្រាក់ឧបត្ថម្ភ (គ្រោះថ្នាក់ការងារ) ក្នុងករណីបាត់បង់សមត្ថភាព​ បណ្តោះអាសន្ន

ករណីកម្មករនិយោជិត ជាជនរងគ្រោះ​ ត្រូវឈប់សម្រាកពីការងារ ដើម្បីព្យាបាល មិនថានៅមន្ទីរពេទ្យ ឬនៅផ្ទះ (អាស្រ័យលើសំបុត្រ បញ្ជាក់ពីគ្រូពេទ្យ) កម្មករនិយោជិត នឹងទទួលប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០%​ នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ របស់ពួកគេ គិតចាប់ពីថ្ងៃទី ២ បន្ទាប់ ពីថ្ងៃកើតហេតុ រហូតដល់មុខរបួស ជាសះស្បើយ។

បន្ថែមពីនេះ បើជនរងគ្រោះនោះ គ្រូពេទ្យតម្រូវឱ្យមាន អ្នកមើលថែ នោះពួកគាត់នឹងទទួលបាន ប្រាក់ឧបត្ថម្ភស្មើនឹង ៥០% នៃប្រាក់ឧបត្ថម្ភ របស់ជនរងគ្រោះ ដែលទទួលបាន។

បញ្ជាក់៖ ថ្ងៃកើតហេតុ ប.ស.ស. មិនផ្តល់ជូនប្រាក់ឧបត្ថម្ភនោះទេ ហើយនិយោជក ជាអ្នកទទួលខុសត្រូវ ។

ដើម្បីទទួលបានព័ត៌មានរហ័ស និងសួរសំណួរផ្សេងៗ ពាក់ទៅនឹងសេវា ប.ស.ស. សូមចុចលើពាក្យ Join ខាងក្រោមៈ
Join (https://t.me/nssfcambodia_Chat) : http://t.me/nssfcambodia_chat
Join (https://t.me/nssfcambodia) : http://t.me/nssfcambodia

To Top