ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ ឥទ្ធិពលអាមេរិក​ សំខាន់ណាស់ នៅក្នុងការបញ្ចៀស ការឈ្លានពាន របស់អ៊ីស្រាអែល ទៅលើហ្គាហ្សា

បរទេស៖ កាលពីសប្តាហ៍មុនអ្នកនាំពាក្យ កម្លាំងការពារអ៊ីស្រាអែល (IDF) លោក Jonathan Conricus បានបញ្ជាក់ថា យោធាអ៊ីស្រាអែល មិនបានឆ្លងចូល ទៅតំបន់ហ្គាហ្សាស្ទ្រីបទេ នៅថ្ងៃទី ១៣ ឧសភាដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធ បានបើកការវាយប្រហារ ទៅលើគោលដៅជាច្រើន នៅខាងក្នុងព័ទ្ធជុំវិញជំនួសវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ជឿថា ការអន្តរាគមន៍របស់ខ្លួន ភាគច្រើននៅពីក្រោយឆាក បានជួយការពារការឈ្លានពាន នៅលើទឹកដីហ្គាហ្សាស្ទ្រីប ដោយយោធាអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Politico ដោយស្រង់ប្រភព ដែលមិនបញ្ចេញអត្តសញ្ញាណ។

ប្រភពបានអះអាងថា មន្ត្រីអាមេរិក បានអំពាវនាវជាឯកជន ដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu និងជំនួយការរបស់លោកដើម្បី “បញ្ឈប់ការវាយប្រហារ” តាមអាកាសរបស់រដ្ឋជ្វីហ្វបច្ចុប្បន្ន ទៅលើគោលដៅ របស់ក្រុមហាម៉ាស នៅតំបន់ជុំវិញប៉ាឡេស្ទីន។

យោងតាមអ្នកនៅខាងក្នុងគឺ “ អ៊ីស្រាអែលបានបង្ហាញខ្លួន ដោយឈានដល់ការវាយលុក លើទឹកដីហ្គាហ្សា” ហើយ “ ឥទ្ធិពលរបស់អាមេរិក មានសារៈសំខាន់ ក្នុងការការពារប្រតិបត្តិការ នៅលើដី” ។

ពួកគេបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ចៀស ការធ្វើសង្គ្រាមរវាងក្រុម ហាម៉ាស់ – អ៊ីស្រាអែល ដែលធ្លាប់កើតឡើង កាលពីឆ្នាំ ២០១៤ ដែលក្នុងនោះប្រជាជន ប៉ាឡេស្ទីន ជាង ២.០០០ នាក់ និងអ៊ីស្រាអែល ៧០ នាក់ត្រូវបានសម្លាប់៕ ប្រែសម្រួលៈ ណៃ តុលា

To Top