នយោបាយ

អ្នកកាសែតជើងចាស់៖ ជីវិតនយោបាយ លោក សម រង្ស៊ី ដល់ទីបញ្ចប់ រីឯជីវភាពសេដ្ឋកិច្ចគ្រួសារ សល់៥$

" "

ភ្នំពេញ៖ លោក សយ សុភាព អ្នកកាសែតជើងចាស់ បានលើកឡើងថា ជីវិតនយោបាយ លោក សម រង្ស៊ី ដល់ទីបញ្ចប់ រីឯជីវភាពសេដ្ឋកិច្ចគ្រួសារ សល់៥$។ ការលើកឡើងបែបនេះបន្ទាប់ពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានប្រកាសបើកលក់ ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកា ពីការលក់ប័ណ្ណនេះជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានលើកឡើងថា «ជាម៉ាក្រូនយោបាយ លោក សមរង្ស៊ី បានចប់តាំងពីមុនគណបក្សសង្រ្គោះជាតិរំលាយម្ល៉េះ គឺ លោកបានលាលែង ដោយប្រគល់ឱ្យលោក កឹម សុខា ជាប្រធានគណបក្ស»។

" "

លោក សយ សុភាព សង្កត់ធ្ងន់ថា «សម្រាប់ពេលនេះដល់រឿងជីវភាព គ្រួសារវិញម្តង គឺលោកសមរង្ស៊ី ពពាយនាយ លក់នាឡិកាដៃ របស់គាត់កំពុងពាក់រាល់ថ្ងៃ ត្រឹមតំលៃតែ៥ដុល្លារ។ មានន័យថាលោកបោសក្តិតខោហើយ។ ដូច្នេះអ្នកនៅសល់កេរ្ត៍ អាចបន្តអាជីពបានខ្លះ ក្នុងជីវភាពនយោបាយ តែហ៊ានរបូត មាត់ អួតលិចអួតកើត អាចដូច លោកសម រង្ស៊ីដែរ កុំឱ្យភ្លាត់ឱ្យសោះ»។

" "

លោកបញ្ជាក់ថា នេះហើយអាមេរិកនិយម លោកខាងលិចនិយម ដល់ពេលគេធិបសន្លឹកនយោបាយហើយដូរតួសម្តែង បើមិនដូច្នេះពួកគេមិនដល់គោលដៅដែលចង់បាន៕

To Top