ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៨៦នាក់ សុទ្ធតែអ្នកឆ្លងក្នុងស្រុក

តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា កោះតៃវ៉ាន់ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មី ចំនួន២៨៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលជាចំនួនកើនឡើងធៀប នឹងថ្ងៃមុន ។

គេបានដឹងថា កោះតៃវ៉ាន់ ក្នុងរយៈពេល០២សប្តាហ៍មុន ចំនួនអ្នកឆ្លងរាលដាលជំងឺ ក្នុងសហគមន៍ច្រើន ដែលមាន១.៥៧២ករណី ។

មានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលជាស្ត្រី វ័យចំណាស់ម្នាក់ ដែលជាអ្នករស់នៅខ្លួនឯង និងស្ថិតក្រោមលក្ខខណ្ឌសុខភាព ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបចាប់តាំងពីមានជំងឺ ឆ្លងរាតត្បាតដល់១៥នាក់ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Chen Shih-chung បានលើកឡើងថា ភាគរយ នៃករណីដែលបានបញ្ជាក់ឲ្យដឹង គឺបានថយចុះក្នុងចំណោមពលរដ្ឋ ដែលបានធ្វើតេស្តនៅរដ្ឋធានីតៃប៉ិ និងក្រុងជិតគ្នា គឺតៃប៉ិថ្មី ដែលមានផ្ទុះជំងឺ ច្រើនជាងគេ ។

សរុបប្រចំាថ្ងៃចុងក្រោយបង្អស់ ដែលមានអ្នកឆ្លងជំងឺ២៦៧នាក់ ដែលបានរាយការណ៍ កាលពីថ្ងៃពុធ នៅគ្រាដែលក្រុមអាជ្ញាធរ បានលើកឡើងអំពីកម្រិត នៃការប្រុងប្រយ័ត្ន ចំពោះវីរុសកូរ៉ូណា ដែលខ្ពស់បំផុតលើកទី២ នៅកោះតៃវ៉ាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top