ពោធិសាត់៖ នៅល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤ នាក់ស្រី ២ទៀត ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ៣នាក់ និង អ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ចំនួន ១នាក់។
បើតាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាលខេត្តពោធិ សាត់ដដែលក៍បានអោយដឹងដែរថា គិតត្រឹមល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១នេះ ខេត្តពោធិសាត់មានករណីវិជ្ជ្ជមានកូវីដ-១៩ សរុបចំនួន ៧៤នាក់ស្រី ៣៩នាក់ក្នុងនោះគឺះ
-ជាសះស្បើយចំនួន ១៧នាក់ស្រី ៨នាក់។
-មរណៈភាពចំនួន ១នាក់ស្រី។
-កំពុងសម្រាកព្យាបាលចំនួន ៥៦ នាក់ស្រី ៣០នាក់៕