ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នា នៅមីយ៉ាន់ម៉ា បន្តផ្ទុះឡើង ដើម្បីប្រឆំាង នឹងរបបដឹកនាំ ដោយយោធា

រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយកងទ័ព នៅភាគខាងកើត នៃប្រទេសកាលពីថ្ងៃអាទិត្យ និងបានអះអាងថា បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខច្រើនជាង១៣ នាក់ ហើយបានចាប់ខ្លួន០៤នាក់ និងបានកម្ទេចប៉ុស្តិ៍ប៉ូលិស មួយកន្លែងផងដែរ ។

ការប្រយុទ្ធគ្នានៅជិតព្រំដែន ភាគខាងត្បូងនៃរដ្ឋ Shan និង រដ្ឋ Kayah គឺជាការប៉ះទង្គិចគ្នាចុងក្រោយ បង្អស់នៅក្នុងការផ្ទុះឡើងនូវជម្លោះ នៅផ្នែកខ្លះ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីរដ្ឋប្រហារ ដែលបានផ្តួលរំលំមេដឹកនាំ ជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ។

សមាជិកនៃកងកំម្លាំង ការពារប្រជាជនដែលបានបង្កើតឡើងចាប់តាំងពីរដ្ឋប្រហារ បានប្រាប់ដើភ្នាក់ងារព័ត៌មាន Irrawaddy ថា ពួកគេបានសម្លាប់សមាជិក សន្តិសុខយ៉ាងតិច១៣នាក់ នៅគ្រាដែលពួកគេបានត្រួតត្រា ស្ថានីយ៍ប៉ូលិសមួយនៅជិតទីក្រុង Mobye ។

ពួកគេបានប្រាប់បណ្តាញ សារព័ត៌មានផ្សេងទៀតថា មនុស្សជាច្រើនបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅចម្ងាយ២០ គីឡូម៉ែត្រនៅភាគខាងត្បូងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top