កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG) និងរោងចក្រខេនស្ព័តស៊ូ(Can sport Shoes) ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច, ភូមិលង្វែក, ភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច និងភូមិចំការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ ស្រុកសាមគ្គីមានជ័យ ០១នាក់ និងស្រុកទឹកផុស ០៦នាក់។