បរទេស៖ កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើក បានវាយប្រហារមូលដ្ឋានទ័ពអាកាស Ain Al-Asad ដែលជាកន្លែងទទួលកងទ័ពអាមេរិក ស្ថិតនៅភាគខាងលិចអ៊ីរ៉ាក់ ធ្វើឱ្យខូចខាតដល់ឃ្លាំងទុកយន្តហោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា វរសេនីយ៍ Wayne Marotto អ្នកនាំពាក្យប្រតិបត្តិ nherent Resolve បាននិយាយកាលពីថ្ងៃច័ន្ទថា គ្រាប់រ៉ុក្កែតមួយគ្រាប់ បានវាយប្រហារមូលដ្ឋាន ទ័ពអាកាស Ain Al-Asad នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានកងទ័ពអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសនោះទេ។
លោក Marotto បាននិយាយថា «របាយការណ៍ដំបូងៈនៅមូលដ្ឋានអាកាស Ain Al-Asad (AAAB) ត្រូវបានវាយប្រហារ ដោយកាំជ្រួចមួយគ្រាប់។ មិនមានរបាយការណ៍ អំពីការរងរបួសទេ។ ការខូចខាតកំពុងត្រូវបានវាយតម្លៃ។ ការវាយប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេត »។ មិនមានការអះអាង ទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនេះទេ។
មូលដ្ឋានទ័ពអាកាស Ain Al-Asad ដែលមានទីតាំង ស្ថិតនៅភាគខាងជើង នៃរដ្ឋធានី Baghdad គឺជាមូលដ្ឋានតែមួយគត់ នៅក្នុងប្រទេស ដែលនៅតែទទួលកងទ័ព របស់ក្រុមចម្រុះប្រឆាំង ភេរវកម្មអន្តរជាតិ៕ ប្រែសម្រួលៈ ណៃ តុលា