ព័ត៌មានអន្តរជាតិ

អាមេរិក សន្យាក្នុងការជួយគាំទ្រ ក្នុងការសាងសង់ តំបន់ Gaza ឡើងវិញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីជំហ ក្នុងការជួយសាងសង់តំបន់ Gaza ដែលវាគឺជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ក្នុងការបង្រួបបង្រួម នៃបទឈប់បាញ់ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។

សេចក្តីប្រកាសដោយផ្ទាល់ ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលកិច្ចប្រជុំ របស់លោកជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ហើយលោកបានបន្តថា ភាពចាំបាច់ដែលត្រូវតែធ្វើនៅពេលនេះ គឺទប់ស្កាត់កុំឲ្យមាន ការបង្ហូរឈាមគ្នាបន្តទៀត និងការពារមិនឲ្យមានការប្រើប្រាស់ អំពើហិង្សាសាជាថ្មីកើតឡើង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ​លោក Antony Blinken បានសង្កត់ធ្ងន់ថាការសម្រេចចិត្ត និងជំហរបស់អាមេរិកនេះ គឺនឹងមិនបានផ្តល់ផលប្រយោជន៍ ទៅលើក្រុមហាម៉ាស ដែលកំពុងត្រួតត្រា លើតំបន់ Gaza នោះជាដាច់ខាត។

គួរឲ្យដឹងដែរថាចាប់តាំងតែពីព្រឹត្តិការណ៍ វាយប្រហារគ្នាខ្លាំង តាមអាកាសរវាងអ៊ីស្រាអ៊ែល និងភាគីខាងបាឡេស្ទីន មកមនុស្សប្រមាណ ជាជាង២៥០នាក់ បានបាត់បង់ជីវិត ហើយបទឈប់បាញ់គ្នា ទើបតែបានបញ្ចប់ ទៅនៅថ្ងៃសុក្រកន្លងទៅនេះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top