ព័ត៌មានអន្តរជាតិ

សញ្ញាគួរឲ្យព្រួយ ​បារម្ភណាស់ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា កើនឡើងដល់ជាង ២៧លាននាក់ហើយ

ញូវដេលី​ ៖ ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ចំនួនសរុបនៃជំងឺកូវូដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ជាង ២៧ លានហើយនៅថ្ងៃពុធនេះ ដោយឈានដល់ចំនួន ២៧១៥៧,៧៩៥ ជាមួយនឹងចំនួនករណីថ្មីចំនួន ២០៨,៩២១ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ការស្លាប់មានចំនួន ៤,១៥៧នាក់បន្ថែមទៀត ពីការឆ្លងរាលដាល នៃមេរោគនេះត្រូវបានគេរាយការណ៍ ចាប់តាំងពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដល់ ៣១១,៣៨៨ នាក់។

បច្ចុប្បន្ននេះមានករណី សកម្មមានចំនួន ២,៤៩៥,៥៩១ ករណីនៅក្នុងប្រទេស បន្ទាប់ពីមានការថយចុះ ៩១,១៩១ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ។ ចំនួនករណីសកម្មប្រចាំថ្ងៃ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះបន្ទាប់ពីមានការកើនឡើង ជាបន្តបន្ទាប់ចាប់តាំង ពីពាក់កណ្តាលខែមេសា។

ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញថា អ្នកជំងឺសរុប ២៤,៣៥០,៨១៦ នាក់បានជាសះស្បើយពីជំងឺរាតត្បាត និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស។

ការចាក់វ៉ាក់សាំងទូទាំងប្រទេស របស់ឥណ្ឌា បានចាប់ផ្តើមចាប់តាំងថ្ងៃទី១៦ ខែមករា ហើយរហូតមកដល់ពេលនេះ ថ្នាំវ៉ាក់សាំងចំនួន ២០០,៦៦២,៤៥៦ដូស ត្រូវបានផ្តល់ជូន ប្រជាជននៅទូទាំងប្រទេស។

ការចាក់វ៉ាក់សាំងសរុបចំនួន ២,០៣៩,០៨៧ ត្រូវបានផ្តល់ឱ្យពលរដ្ឋកាលពីថ្ងៃអង្គារ តែមួយថ្ងៃប៉ុណ្ណោះ ។ បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដំណាក់កាលទី ៣ កំពុងដំណើរការហើយ ដែលគ្របដណ្តប់លើមនុស្សទាំងអស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅទូទាំងប្រទេស៕

ដោយ ឈូក បូរ៉ា

To Top