កំពង់ចាម ៖ អំណោយរបស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅព្រឹកថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២១នេះ តាមរយៈ លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រគល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ។
អំណោយទាំងនោះមានដូចជា ៖ ម៉ាសចំនួន ៥០.០០០ម៉ាស , ឧបករណ៍តេស្តរហ័សចំនួន ២.៥០០ , មីងចំនួន ១០០ កេស , សម្លៀកបំពាក់ការពារ PPE ចំនួន៥.០០០ អាវ , និងមួកចំនួន ៥.០០០ មួក ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ហ៊ុន ម៉ាណែត ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា តាមរយៈលោក ហេង សួររ ដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩៕