បរទេស ៖ ប្រធានាធីបតី នៃ ប្រទេសតួកគី លោក Tayyip Erdogan នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យប្រធានក្រុមហ៊ុនធំៗ របស់អាមេរិកក្នុងការជួយជួសជុល ទំនាក់ទំនង រវាងប្រទេសតួកគី និងអាមេរិកឡើងវិញ។
លោក Erdogan បាននិយាយថាចំណងទំនាក់ទំនង តួកគី និងអាមេរិក ទោះបីជាយ៉ាងណាក្តី ក៏ត្រូវបានគេមើលឃើញថា នឹងអាចឈានទៅដល់សម័យ កាលថ្មីមួយ ដែលមេដឹកនាំតួកគីរូបនេះ នឹងត្រូវជួបជាមួយនឹងមេដឹកនាំ របស់សហរដ្ឋអាមេរិក លោក Joe Biden នាថ្ងៃទី១៤ ខែមិថុនាគឺជាជំនួបលើកដំបូង ចាប់តាំងតែពីការបោះឆ្នោត អាមេរិកបញ្ចប់ទៅកាលពីឆ្នាំទៅ ។
នៅក្នុងសេចក្តីថ្លែងការណ៍ អំពាវនាវដែលត្រូវបានធ្វើឡើង តាមរយៈវិដេអូខល កាលពីថ្ងៃចន្ទដែលក្នុងនោះ មានរួមទាំងមន្ត្រីជាន់ខ្ពស់ របស់ក្រុមហ៊ុនយក្ស ដូចជា Boeing, Amazon, Microsoft, Kellogg, PepsiCo, Cisco, Procter & Gamble និង Johnson&Johnson ។
លោក Erdogan ក៏បានធ្វើការថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទាំងនោះ ដែលបានផ្តល់ភាពជឿជាក់លើប្រទេស របស់លោក ហើយបាននិយាយថា លោករំពឹងថា សហរដ្ឋអាមេរិក នឹងមានសកម្មភាព ល្អប្រសើរជាងមុនជាមួយគ្នា និងបន្ថែមចុងក្រោយថា បញ្ហាធំនៅពេលនេះគឺ ការដាក់ពន្ធរបស់អាមេរិក ទៅលើអាលុយមីញ៉ូម និងដែកថែប ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
