បរទេស៖ ថ្នាក់ដឹកនាំរបស់មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សមាជិករដ្ឋសភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា ខ្លួនជឿថា កញ្ចប់ថវិកាការពារជាតិ ប្រចាំឆ្នាំដែលបានស្នើឡើង គឺល្មមគ្រប់គ្រាន់ ដើម្បីសម្រេចគោលដៅរបស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំខាងមុខ។
សំណើកញ្ចប់ថវិកាទាំងស្រុង របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមិនទាន់បង្ហាញជាសាធារណៈទេ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែសេចក្តីប្រកាសព័ត៌មាន ចេញដោយក្រសួងការពារជាតិ បាននិយាយប្រាប់ថា វាត្រូវបានគេរំពឹងថា មានចំនួន ៧១៥ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងការពារជាតិ។
ទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះ លោក Mark A. Milley បានប្រាប់សមាជិករដ្ឋសភាថា ថវិកាគឺល្មមគ្រាន់សម្រាប់ តម្រូវការរបស់ក្រសួង និងសមស្របតាមអាទិភាពរបស់វា។
នៅក្នុងអំឡុងពេលផ្តល់សក្ខីកម្មនៅរដ្ឋសភា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “កញ្ចប់ថវិកានេះ ផ្តល់ឲ្យយើងនូវសមត្ថភាពបង្កើត សមត្ថភាពចម្រុះដ៏ត្រឹមត្រូវ ដើម្បីការពារប្រទេសជាតិ និងទប់ស្កាត់អ្នកឈ្លានពានណាមួយ” ៕
ប្រែសម្រួល៖ ប៉ាង កុង