ព័ត៌មានអន្តរជាតិ

ចិន ច្រានចោល ការកត់សម្គាល់ របស់ជប៉ុន និងអឺរ៉ុប ជុំវិញបញ្ហាកោះតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិនស្អប់ខ្ពើម និងច្រានចោលការកត់សម្គាល់របស់តៃវ៉ាន់ ដែលពាក់ព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលជប៉ុន – អ៊ឺរ៉ុប ដោយប្រទេសចិន ប្តេជ្ញាបន្តការពារអធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។

អ្នកនាំពាក្យបានឲ្យដឹងថា“ ការកត់សម្គាល់ដែលពាក់ព័ន្ធដោយជប៉ុន និងអឺរ៉ុប បានធ្វើហួសពីវិសាលភាពនៃការអភិវឌ្ឍន៍ធម្មតានៃទំនាក់ទំនងទ្វេភាគី ហើយវាបង្កអន្តរាយដល់សន្តិភាព និងស្ថេរភាពអន្តរជាតិ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាក្នុងចំណោមប្រទេសក្នុងតំបន់ មិនមែននិយាយពីផលប្រយោជន៍របស់ភាគីទី៣ នោះទេ” ។

លោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយជ្រៀតជ្រែកក្នុងបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់តាមមធ្យោបាយណាមួយឡើយ។

លោកបានកត់សម្គាល់ថា ប្រទេសជប៉ុន មួយរយៈនេះបានបង្កើតបញ្ហាមួយចេញពីប្រទេសចិនក្នុងឱកាសផ្សេងៗគ្នា ដោយចាត់ទុកប្រទេសចិនថាជាការគំរាមកំហែងមួយ។ ក្រុមក្មេងទំនើងរបស់ប្រទេសជប៉ុន បានចូលរួមជាមួយក្រុមផ្សេងទៀត ដើម្បីស្វែងរកការប្រឈមមុខ ផ្នែកភូមិសាស្ត្រនយោបាយ ដោយជះភក់លើប្រទេសចិន។ ការនិយាយបង្កាច់បង្ខូចរបស់ជប៉ុន គឺផ្អែកលើការភូតកុហក និងព័ត៌មានមិនពិត ហើយជ្រៀតជ្រែកយ៉ាងខ្លាំង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។

លោកបានអះអាងថា“ វិធីសាស្រ្តខុសរបស់ជប៉ុនប្រឆាំងនឹងនិន្នាការនៃពេលវេលាសន្តិភាព និងលទ្ធផលឈ្នះ – ឈ្នះ និងនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី និងស្ថិរភាពក្នុងតំបន់”៕

ដោយ ឈូក បូរ៉ា

To Top