ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី៣១ ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌ ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ រួមមាន៖
១- ឈ្មោះ ឆប កឹង ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ដៀវ យួម ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រលិត ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ លេន សុអូន ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕