ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប ក្រុមឧក្រិដ្ឋជន៦នាក់ និងរឹបអូសគ្រឿងញៀន ជិត១០០គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនដែលជាជនបរទេសចំនួន៦នាក់ ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀន ជិត១០០គីឡូក្រាម ផងដែរ។

យោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ៕

To Top