ព័ត៌មានជាតិ

គ.ជ.ប ទទួលពាក្យចុះឈ្មោះ ភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់បោះឆ្នោត សាកល្បង ឃុំ-សង្កាត់ ឆ្នាំ២០២១

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមទទួលពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១-១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។

តាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ដែលត្រូវរៀបចំឡើងនៅក្នុងរាជធានី-ខេត្ត ដោយក្នុងរាជធានី-ខេត្តមួយ ត្រូវជ្រើសរើសយកឃុំ- សង្កាត់ ចំនួន១ និងមានការិយាល័យបោះឆ្នោត ចំនួន២ សម្រាប់ឃុំ ឬសង្កាត់ នីមួយៗ តាមការកំណត់របស់ គ.ជ.ប។

គ.ជ.ប សង្ឃឹមថា គ្រប់គណបក្ស នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ គណៈកម្មការរៀប ចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់ សហការឱ្យបានល្អ ដើម្បីជំរុញឱ្យដំណើរការបោះឆ្នោត សាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ប្រព្រឹត្តទៅប្រកប ដោយជោគជ័យ ៕

To Top