បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានធ្វើការកោះហៅរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេសរបស់ខ្លួនមកជួប សាកសួរក្រោយពេលដែលយន្តចម្បាំង របស់ចិនចំនួន១៦គ្រឿង ត្រូវបានគេដឹងថា បានធ្វើការហោះហើរ ដោយគ្មានខ្វាយ
ខ្វល់ពីច្បាប់ដែនអាកាសឡើយ នៅក្នុងដែលសមុទ្រចិន ខាងត្បូង ។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បានធ្វើការពិពណ៍ថា សកម្មភាពថា គឺជាការគម្រាមកំហែងដ៏ខ្លាំងក្លាមួយ មកលើដែនអធិបតេយ្យភាពរបស់ម៉ាឡេស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខាងភាគីចិន បាននិយាយថា ខ្លួនបានគោរព ទៅតាមច្បាប់អន្តរជាតិ។
រំលឹកដែរថា ម៉ាឡេស៊ីព្រមជាមួយនឹងហ្វីលីពីនប្រ៊ុយណេ តៃវ៉ាន់និងវៀតណាមផង បានធ្វើការទាមទារដែនសមុទ្រចិន ខាងត្បូង ប្រឆាំងគ្នាជាមួយនឹងមហាយក្សចិនផងដែរ ហើយបញ្ហានេះបានអូសបន្លាយ ភាពតានតឹងដាក់គ្នាអស់រយៈពេលជាច្រើន ទសវត្សមកហើយ ។
ទោះបីជាបានហៅលោករដ្ឋទូតចិន មកធ្វើការពន្យល់ហើយក្តី ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការបរទេស Hishammuddin Hussein បានបញ្ជាក់ថា នឹងធ្វើការផ្ញើរលិខិតបន្ថែមទៀត ទៅកាន់រដ្ឋាភិបាលប៉េកាំង អំពីបញ្ហានេះ៕
ប្រែសម្រួល៖ស៊ុនលី