បរទេស ៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម កំពុងចរចាជាមួយក្រុមហ៊ុន ផលិតឱសថអាមេរិច Johnson & Johnson ដើម្បីនាំចូលវ៉ាក់សាំង Covid-19 ទៅកាន់ប្រទេសវៀតណាម ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុង បាននិយាយនៅឯការទំនាក់ទំនងមួយ នៅថ្ងៃសុក្រជាមួយ Johnson & Johnsonដោយសង្ឃឹមថា ក្រុមហ៊ុនមានផែនការ ផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ក៏ដូចជាសហការគ្នាក្នុងការផលិត និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ទៅប្រទេសវៀតណាម ដូច្នេះប្រទេស វៀតណាម អាចសាងសង់រោង ចក្រផលិត វ៉ាក់សាំងបាន ។
លោកឡុងបាន បន្ថែមទៀតថា ក្រុមហ៊ុនវៀតណាម មួយចំនួន កំពុងស្វែងរកការ ចូលរួមក្នុងបណ្តាញ ផ្គត់ផ្គង់វ៉ាក់សាំងសកល ដោយវៀតណាម មានបទពិសោធន៍ ក្នុងការផលិតវ៉ាក់សាំង ផ្ទាល់ខ្លួនផងដែរ។
តំណាងរបស់ក្រុមហ៊ុន Johnson & Johnson បាននិយាយថា ក្រុមហ៊ុនបានចូលរួមក្នុង យន្តការទទួលវ៉ាក់សាំងពិភពលោក Covax ខណៈដែលសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០០ លានដុង រហូតដល់ដំណាច់ឆ្នាំនេះ។ តំណាងរូបនេះ បានបន្ថែមទៀតថា ក្រុមហ៊ុននឹង ខិតខំពន្លឿនវឌ្ឍនភាព លើការចែកចាយវ៉ាក់សាំង តាមរយៈ Covax ដូច្នេះប្រទេសវៀតណាមអាចទទួលបាន នូវកម្រិតថ្នាំបានឆាប់តាម ដែលអាចធ្វើទៅបាន ៕
ប្រែសម្រួលៈ ណៃ តុលា