ព័ត៌មានជាតិ

លោក ស ថេត៖ គ្រប់មន្ត្រីនគរបាល រាជធានីភ្នំពេញ​ ទាំងអស់​ ត្រូវតែបម្រើ ប្រជាពល រដ្ឋឲ្យបានល្អបំផុត​


ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយបន្ថែម​ បើសិនជាមានករណីយឺតយ៉ាវ ក្នុងការធ្វើសៀវភៅគ្រួសារ​ (ក២)​ និងសៀវភៅស្នាក់នៅ​ (ក៤)​ របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ​ និងប៉ុស្តិ៍នគបាលរដ្ឋបាល​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានតាមដាន ជាប្រចាំដោយយកចិត្តទុកដាក់​ រាល់ខំមិនរបស់ប្រជាពលរដ្ឋ​ ដើម្បីធ្វើការឆ្លើយតប​ ចាត់វិធានការ​ និងដោះស្រាយ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា​ ជាពិសេសមាន ប្រជាពលរដ្ឋមួយចំនួន​ ក៏បានទាក់ទងរាយការណ៍ មកលេខទូរសព្ទ​ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនង​ចំពោះអ្នកដែលទៅធ្វើសៀវភៅគ្រួសារ​ ឬសៀវភៅស្នាក់នៅ មានការយឺតយាវ​ ពីសំណាក់មន្ត្រីនគរបាល​ ។

ភ្លាមៗបន្ទាប់ពីទទួលបាន ការទាក់ទងតាមទូរសព្ទ​ ក៏ដូចជាខំមិនចូលផេក ឧត្តមសេនីយ៍ឯក ស ថេត និងផេក​ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​ ក្រុមការងារបានទាក់ទង ទៅខណ្ឌ​និងប៉ុស្តិ៍​ ដើម្បីទាក់ទងភ្លាមៗ ទៅប្រជាពលរដ្ឋ​ និងធ្វើជូនគាត់ភ្លាមៗតែម្តង​ ។

សូមបញ្ជាក់ថា ការធ្វើសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវមានឯកសារ គ្រប់គ្រាន់​ ត្រឹមត្រូវ​ ដូចជា​ :

  1. អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ (ចំពោះជនបរទេស​ សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ​)
  2. សេចក្តីចំលងសំបុត្រកំណេីត​
  3. សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍​
  4. លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ​ ។ ល៕
To Top