បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅក្នុងសុន្ទរកថាមួយ នៅមុនជំនួកកំពូលដ៏ចម្បង បានស្នើឲ្យមានភាពបត់បែន ការធ្វើទំនើបកម្ម និងការវិនិយោគបន្ថែមទៀត ពីបណ្ដាប្រទេស ជាសមាជិកសម្ពន្ធមិត្ត។

ការថ្លែងដ៏ច្បាស់ៗ របស់លោកនេះ ត្រូវបានគេចាត់ទុកថា ជាការថ្លែងដ៏សំខាន់ សម្រាប់ជំនួបកំពូលរបស់អង្គការណាតូនៅថ្ងៃទី១៤ ខែមិថុនា មានការចូលរួមដោយមេដឹកនាំពិភពលោក ដែលរួមបញ្ចូលទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។
ថ្លែងនៅក្នុងទីក្រុងព្រួចសែល លោក Stoltenberg បានមានប្រសាសន៍អំពីការប្រកាន់ខ្ជាប់ចំពោះរបៀបវារៈណាតូឆ្នាំ២០៣០ ដែលជាសេចក្តីថ្លែងការណ៍ពីគោលនយោបាយមួយចេញក្នុងឆ្នាំ២០២០ ស្នើឲ្យធ្វើឲ្យប្រាកដថា ណាតូនៅតែរឹងមាំដោយកម្លាំងយោធា កាន់តែរឹងមាំឡើងលើផ្នែកនយោបាយ និងចាត់វិធានការសកលបន្ថែមទៀត។
គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ លោកបានធ្វើការផ្តល់អនុសាសន៍ណែនាំថា អង្គការយោធាមានប្រទេសចំនួន៣០ជាសមាជិក ចូលរួមក្នុងការប្រមូលធនធានកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង៕
ប្រែសម្រួល៖ប៉ាង កុង
