ព័ត៌មានជាតិ

សូមបងប្អូន ថែរក្សាសុខភាព កុំអោយឆ្លងកូវីដ-១៩ ព្រោះមេរោគនេះ នៅមិនឆ្ងាយពីយេីងទេ

ការជួយដោះស្រាយបញ្ហា ជូនពលរដ្ឋមិនត្រឹមតែ ជាសកម្មភាពល្អទេ ប៉ុន្តែធ្វេីអោយយេីងមានអារម្មណ៍រីករាយស្រស់ថ្លា ទាំងផ្លូវកាយផ្លូវចិត្ត។

ជួយបញ្ចប់បញ្ហា ជូនពលរដ្ឋគឺល្អប្រសេីរជាងរកបញ្ហាបន្ថែមទម្លាក់ ដាក់ទោសលេីពលរដ្ឋ ។ យកបេះដូងប្រកបដោយគុណធម៍និងមេត្តាធម៍ជួយពលរដ្ឋ ដោយក្តីគោរពស្រឡាញ់ពិត គឺពលរដ្ឋនឹងចងចាំហេីយគោរពស្រឡាញ់យេីងទ្វេដង។

គ្រួសារ បានសុខសប្បាយ សហគមកាន់តែរឹងមាំ សង្គមជាតិទាំងមូលក៏កាន់តែមានភាពសុខដមរម្យនា ក្រោមម្លប់សន្តិភាពដែលពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន។

យើងចូលរួម កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង។ (ហ្វេសប៊ុកផេក Duong Dara)

To Top