ព័ត៌មានអន្តរជាតិ

ចាប់តាំងពី ជម្លោះឆ្នាំ២០១៤ មកកុមារបាត់បង់ជីវិត កើនឡើង ១៥២នាក់ហើយ នៅអ៊ុយក្រែនខាងកើត

បរទេស៖យោងតាមរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះបានបង្ហាញថា ជម្លោះដែលកំពុងតែ នៅបន្តនៅឡើយនៅក្នុងតំបន់ អ៊ុយក្រែនខាងកើត ចាប់តាំងតែឆ្នាំ២០១៤នោះ មកដល់ពេលនេះកុមារប្រមាណជា១៥២នាក់ហើយដែល បាត់បង់ជីវិត និងក្នុងនោះ១៤៦នាក់ទៀត ទទួលរងរបួស។

របាយការណ៍ដដែលដែល ត្រូវបានធ្វើឡើងគិតត្រឹមថ្ងៃទី៣០ ខែឧសភាក៏បានបង្ហាញដែរថាកុមារប្រមាណជា៦៦ ៤៩ ១ នាក់ទៀត ត្រូវបានអង្គការសហប្រជាជាតិចាត់ បញ្ចូលថា គឺជាកុមារដែលកំពុងទទួលរងនូវផលលំបាក ក្នុងនាមជាចំណាប់ខ្មាំងដោយសារជម្លោះមួយនេះ។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដំណាលគ្នាផងដែរ ជាមួយនឹងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយសភាជាតិ អ៊ុយក្រែនកាលពីដើមសប្តាហ៍ កន្លងទៅដោយ កំណត់យកថ្ងៃទី៤ ខែមិថុនាជាថ្ងៃរំលឹកនិងចងចាំចំពោះ កុមារដែលបានបាត់បង់ជីវិតទាំងនោះ។

រំលឹកដែរថាជម្លោះ ដោយអាវុធនៅក្នុងតំបន់អ៊ុយក្រែន ខាងកើតបានកើតឡើងកាលពីខែមេសាឆ្នាំ២០១៤ហើយមក ដល់ពេលនេះពលរដ្ឋទាំងចាស់ ក្មេងប្រមាណជា១៤០០០នាក់ មកហើយដែល បាត់បង់ជីវិតនិងប្រមាណជា ៤០០០០នាក់ទទួលរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top